ក្រុមហ៊ុន CMIC ធ្វើបទបង្ហាញដល់និស្សិតនៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ កែប

នៅវេលាម៉ោង២ រសៀលក្រុមហ៊ុនCMICបានមកធ្វើការបង្ហាញដល់និស្សិតឆ្នាំទី២ នៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប អំពីទីតាំង និងតួនាទីការងារនៅក្នុងក្រុមហ៊ុនផ្ទាល់។ កម្មវិធីនេះមានការចូលរួមពីលោក Chankkiee Soithong មានតួនាទីជា ប្រធានមន្ដ្រីហិរញ្ញវត្ថុ ហើយជាអ្នកគ្រប់គ្រងធំនៅក្នុងក្រុមហ៊ុន លោក Salit Achaariyaboon Yonng មានតួនាទីជាអ្នកគ្រប់គ្រងលើការបណ្ដុះបណ្ដាល និង កញ្ញា កែវ រ៉ាឌី មានតួនាទីជានាយកធនធានមនុស្ស ព្រមទាំងមានការចូលរួមពីបុគ្គលិកដែលមានតួនាទីផ្សេងៗទៀតផងដែរ។

ដំណើរទស្សនៈកិច្ចរបស់លោកស្រី ស៊ូ ជី ជួបប្រជាពលរដ្ឋចំណាកស្រុករបស់ខ្លួននៅថៃ

ក្រុងបាងកកៈ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញមកដល់ប្រទេសថៃ ដែលទីកន្លែងដែលលោកស្រីបានត្រូវរពឹងទុកថា ត្រូវជួយជនរួមជាតិជាទីស្រលាញ់របស់លោស្រីរាប់សែននាក់ ដែលកំពុងដើរស្វែងរកការងារធ្វើនៅតាមជ្រកព្រំដែន និងឆ្លងព្រំដែនជ្រកកោនពីសង្រ្គាម ហើយលោកស្រីក៏បានបំពាក់កម្រងផ្កាឲ្យ។

ដំណើរទស្សនៈកច្ចអង្គការតានីទស្សនៈវិ័ស័យសម្រាប់កុមារកម្ពុជា

កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានទៅទស្សនៈកិច្ចនៅអង្គការតានី ទស្សនៈវិស័យសម្រាប់កុមារកម្ពុជា ដែលមានទីតាំងស្ថិតនៅ ស្រុកអង្គរជ័យ ខេត្តកំពត។ ដែលក្នុងនោះរួមមាននិស្សិតផ្នែកកសិកម្ម អគ្គីសនី ព្រមទាំងលោកគ្រូ លោកពុក លី សំណាង អធិការធំនៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបផងដែរ។

ប្រធានាធិបតីវៀតណាមថ្មី មកទស្សិនៈកិច្ចកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

























ភ្នំពេញៈ កាលពីម្សិលមិញលោក Tran Dai Quang  ប្រធានាធិបតីវៀតណាមថ្មី បាន​មកដល់​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ហើយបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និង បានសម្ដែងការគួរសមជាមនឹងប្រមុខនីតិប្រតិបត្តិ ហើយនិងមេដឹកនាំនីតិប្បញ្ញត្តិរបស់កម្ពុជាក្នុងគោលបំណងមានគោលដៅជំរុញកិច្ចសហប្រតិបត្តការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

អំពីអធិបតេយ្យភាព


មាត្រា១
  ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
មាត្រា២
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា
  គឺមិនអាចមានការរំលោភបំពានបានឡើយ ដាច់ខាតក្នុងព្រំដែនដែលមានការ
កំណត់​ខ្នាត1¼100>000 នៅចន្លោះ

ឆ្នាំ ១៩៣៣ ដល់ ១៩៥៣ ហើយត្រូវបាន

ទទួលស្គាល់ជាអន្ដរជាតិនៅឆ្នាំ ១៩៦៣ 

ដល់ ១៩៦៩។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យភាព សន្ដិភាព​ អធ្យាក្រឹត អចិន្រ្ដៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ 

ការប្រារព្ធកម្មវិធីបុណ្យកីឡាពណ៌លើកទី៥ក្នុងសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

 កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៦ សាលាបច្ចេកទេសដុន បូស្កូ​ ខេត្តកែបបានប្រារព្ធកម្មវិធីបុណ្យកីឡាពណ៌លើកទី៥ ដែលមានការដឹកនាំធំដោយលោក ឪពុក លី សំណាង និង លោក ពៅតុលា ហើយនិងលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ​ ខេត្តកែប។

ខេត្តកែបព្រឹត្តិការណ៍កែបសំអាតកែបលើកទី៣


នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ នៅខេត្តកែបបានបង្កើតព្រឹតិ្តការណ៍កែបសំអាតកែប។​ ជារៀងរាល់ឆ្នាំខេត្តកែបបានបង្កើតព្រឹតិ្តការណ៍កែបសំអាតកែប​​​ ដោយមានការចូលរួមពីបវរកញ្ញាជប៉ុនតាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០១៥ នេះ ហើយឆ្នាំនេះគឹជាលើកទី៣ ហើយ ដែលបវរកញ្ញាជប៉ុនមកជួយសំអាតខេត្តកែប។ ការបង្កើតព្រឹតិ្តការណ៍នេះឡើងក្នុងគោលបំណងចង់ឱ្យខេត្តកែបមានភាពស្រស់បំព្រង គ្មានសំរាម ហើយមួយវិញទៀតគឹចង់ដាស់ស្មារតីដល់ប្រជាពលរដ្ឋខ្មែរយើងនៅទូទាំងប្រទេសឱ្យស្រលាញ់នូវភាពស្អាត បរិស្ថានល្អ អនាម័យ និងទីក្រុងគ្មានសម្រាម។
          បើតាមសំដីរបស់លោក កែវ សត្ថា ដែលអភិបាលខេត្តកែបបានឱ្យដឹងថា ខេត្តកែបគឹជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ ហើយភ្ញៀវទេសចរណ៍ដែលមកលេងខេត្តកែបពីមួយទៅមួយឆ្នាំគឺមានរីកចម្រើនឥតឈប់ឈរ ដោយសារខេត្ដកែបមានភាពស្រស់ស្អាតមានដូចជាធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និង​ មានភាពស្រស់ស្អាតគ្រប់រដូវកាល។ ហេតុដូច្នេះហើយដើម្បីឱ្យខេត្តកែបរបស់យើងកាន់តែមានភ្ញៀវមកទេសនាឱ្យកាន់តែច្រើន គឹពួកយើងទាំងអស់គ្នាជួយសំអាត បរិស្ថាន និង ទីក្រុងកែបរបស់យើងឱ្យកាន់តែរីកលូតលាស់រហូត។
          ប​ន្ទាប់ពីបានជួយសំអាតទីក្រុងកែបរួចរាល់ បវរកញ្ញាជប៉ុន​ទាំងអស់សំដែងនូវសេចក្ដីសប្បាយរីករាយ ហើយក៏បានសំដែងឈុតឆាកខ្លីៗជូនប​ងប្អូនទស្សនា និងបានអរគុណចំពោះការចូលរួមសកម្មភាពសំអាតទាំងមន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។