នៅថ្ងៃទី ១២ ដល់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៥ ដោយមានការដឹកនាំដោយលោកគ្រូ សេន រ៉ា ប្រធានផ្នែកផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន ពីសាលា ដុន បូស្កូ ខេត្តកែប និង លោកគ្រូប្រធានផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាននៅសាលា ដុន បូស្កូ ខេត្តព្រះសីហនុព្រមទាំងលោកគ្រូអ្នកគ្រូសរុបទាំងអស់ ៤២ នាក់។ បានទៅធ្វើដំណើរទស្សនៈ
កិច្ចសិក្សានៅទីក្រុងភំ្នពេញ ដើម្បីឲ្យក្រុមនិស្សិតយល់កាន់តែច្បាស់អំពីការសិក្សាដែលទាក់ទងការប្រើប្រាស់កម្មវិធីនៅក្នុងទូរទស្សន៍និងឧបករណ៍សំរាប់ធ្វើការចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហើយដំណើរការទស្សនៈកិច្ចនេះមាន ៣ កន្លែងធំៗគឺ
នៅថ្ងៃដបូងគឺក្រុមនិស្សិតទាំង២សាលាបានចុុះកម្មសិក្សានៅស្ថាប័នពត៌មានមួយដែលមានឈ្មោះថា ខេបូឌាដេលី (Cambodia Daily News) ដើម្បីធ្វើការសាកសួរអពីចំណេះដឹងក៏ដូចជា ការសរសេរពត៌មានឲ្យបានច្បាស់លាស់ល្អមុននឹងយើងធ្វើការចេញផ្សាយ ហើយយល់ច្បាស់អំពីការសរសេរពត៌មានខ្មែរ និង ពត៌មានជាភាសាអង់គ្លេស។ ចំពោះពត៌មានជាភាសាអង់គ្លេសគឹមាន ២ទៅ ៣ ជំហាន ដូចជាៈ
ការសរសេរពត៌មាន ១៧៥
ពាក្យគឹជាសរសេរពត៌មានខ្លី ដែលមានដូចជា ពត៌មានទាន់ហេតុការណ៍
និង ពត៌មានខ្លីផ្សេងៗទៀត ហើយយើងគឹប្រើ (5 WH+2H Question) ដើម្បីឲ្យពត៌មានរបស់យើងមានន័យគ្រប់គ្រាន់។
ការសរសេរពត៌មាន៥០០ពាក្យគឹជាការសរសេរពត៌មានជាសាច់រឿងឬប្រវតិ្ដផ្សេងៗ។
បន្ទាប់ពីចុះកម្មសិក្សានៅស្ថាប័នពត៌មាន ខេមបូឌាដេលី រួចក្រុមនិស្សិតទាំងអស់និងលោកគ្រូអ្នកគ្រូបានធ្វើដំណើរទៅកន្លែងមួយផ្សេងទៀតគឺទៅស្ថានីយ៍ទូរទស្សន៍ អប្សារា (Apsara) ក្នុងគោលបំណងដើម្បីយល់ច្បាស់អំពីការប្រើប្រាស់កម្មវិធីនៅក្នុងទូរទស្សន៍ ហើយនិងឧបករណ៍ដ៏ទំនើបៗដែលគេប្រើសំរាប់ចាក់
ផ្សាយនៅកញ្ចាក់ទូរទស្សន៍ និង បានចូលទៅបន្ទប់មើលឧបករណ៍ំទំនើបៗនៅក្នុងបន្ទប់សំរាប់ធ្វើការផ្សាយផ្ទាល់តែម្ដង។ ហើយក្រុមនិស្សិតទាំងអស់និងលោកគ្រូអ្នកគ្រូ បានថតរូបទុកជាអនុស្សារី៍ជាមួយក្រុមការងារទូរទស្សន៍ អប្សារា ផងដែរ។
នៅថ្ងែបន្ទាប់ក្រុមនិស្សិតទាំងអស់និងលោកគ្រូអ្នកគ្រូបានទៅស្ថាប័នមួយទៀត ដែលមានឈ្មោះថា ស៊ីអាយណែត (CINET) ដែលមានទីតាំងស្ថិត នៅផ្លូវ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហើយលោកប្រធាន ស៊ីអាយណែត បានទទួលរាក់ទាក់យ៉ាងកក់ក្ដៅនិងសំដែងការសប្បាយរីករាយយ៉ាងខ្លាំងដែល
មានក្រុុមនិស្សិតមកចុះមកធ្វើកម្មសិក្សា ហើយគាត់ណែនាំអំពីកន្លែងការងារ និង បានផ្ដល់អោយនិស្សិតដែលមានការជ្រើសជំនាញផ្សេងៗគ្នាចូលធ្វើការសាកសួរពត៌មានផ្សេងៗទៅតាមជំនាញរៀងៗខ្លួន ហើយនៅក្នុងបន្ទប់ជំនាញមួយៗបានពន្យល់ណែនាំអំពីបញ្ហានិងបកស្រាយឲ្យនិស្សិតទាំងអស់កាន់តែច្បាស់អំពីជំនាញនីមួួយៗហើយនិស្សិតទាំងអស់ក៏អាចធ្វើការសាកសួរនូវចម្ងល់ផ្សេងៗដែលទាកទងនឹងជំនាញនីមួយៗផងដែរ។
0 comments:
Post a Comment