ដំណើរទស្សនៈកិច្ចសិក្សា និងការជួបជុំគ្នារវាងសិស្សឆ្នាំទី១ និង ឆ្នាំទី២ ផ្នែកទំនាក់ទំនងសង្គមខេត្តកែប ព្រះសីហនុ នៅភ្នំបូកគោ

នៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០១៥ នៅសាលាបច្ចេកទេស ដុន បូស្កូ កែប ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានឆ្នាំទី១ និង ឆ្នាំទី២ទាំងអស់បានមូលមតិគ្នា តាមរយៈលោកគ្រូប្រធានផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ខេត្ដកែប និង ព្រះសីហនុ។​ បានធ្វើការមូលមតិគ្នាសម្រេចឱ្យនិស្សិតទាំងអស់ផ្នែកទំនាក់ទំនងសង្គមឆ្នាំទី១ និង ឆ្នាំទី២ បានធ្វើការជួបជុំគ្នានៅលើភ្នំបូកគោ ដើម្បីឲ្យសិស្សនិស្សិតទាំងអស់បានស្គាល់គ្នាកាន់ស្និទស្នាលជាងមុន។ 


















ដំណើរទស្សនៈនេះផងដែរអ្នកគ្រូ Wiki ដែលជាគ្រូផ្នែកសារព័ត៌មាន មកពីប្រទេសកូឡុំប៊ី បានដាក់ Project ឲ្យសិស្សនិស្សិត នៅកែប និង ព្រះសីហនុ តាមក្រុមនីមួយៗដែលមានដូចជាៈ ការថតអំពីទេសភាពនៅលើខ្នងភ្នំបូកគោ ការថតអំពីវីដេអូ ឯកសារដែលទាក់ទងនិងភ្នំបូកគោ ការថតនិងស្វែងរកអំពីប្រវតិ្ដភ្នំបូកគោ និង ការថតអំពីទិន្នភាពនៅលើភ្នំបូកគោ។


          ដំណើរទស្សនៈកិច្ចសិក្សាគឺមាន៤ កន្លែងធំៗដែលរួមមានៈ  កាស៊ីណូចាស់ វត្តសំពៅប្រាំ កាស៊ីណូថ្មី និង ទឹកធ្លាក់។ ដំណើរទស្សនៈកិច្ចនេះក្នុងគោលបំណងចង់ឱ្យសិស្សនិស្សិតទាំងអស់បានស្គាល់គ្នា និង បានស្គាល់អំពីតំបន់ទេសចរណ៍សំខាន់ៗនៅលើខ្នងភ្នំបូកគោ ហើយចង់ឱ្យសិស្សនិស្សិតទាំងអស់បានស្គាល់អំពីតំបន់ទេសចរណ៍កាន់តែច្បាស់នៅលើភ្នំបូកគោ។


0 comments:

Post a Comment