ខេត្តកែបព្រឹត្តិការណ៍លើកទី៣ កែបសំអាតកែប ពីបវរកញ្ញាជប៉ុន

នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ នៅខេត្ដកែប បានបង្កើតព្រឹត្តិការណ៍កែបសំអាតកែប។ ជារៀងរាល់ឆ្នាំខេត្ដកែបតែងតែមានព្រឹត្តិការណ៍សំអាតបរិស្ថាន ហើយគឹមានបវរកញ្ញាជប៉ុនបានមកជួយធ្វើការសំអាតខេត្តកែប ហើយឆ្នាំនេះជាលើកទី៣ ហើយដែលមានបវរកញ្ញាជប៉ុន និងមានបន្ដបន្ទាប់ទៀតជារៀងរាល់ឆ្នាំ។
បើតាមសំដីរបស់លោក កែន សត្ថា ដែលជាអភិបាលខេត្តកែបបានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកែបថា ព្រឹត្តិការណ៍កែបសំអាតកែបនេះនិងមានជារៀងរាល់ឆ្នាំ ពីព្រោះថាបវរកញ្ញាជប៉ុនបានសន្យាថានិងនាំបវរកញ្ញាឯកជារៀងរាល់ឆ្នាំមកជួយសំអាតទីក្រុងកែបឱ្យកាន់តែមានភាពស្រស់ជាងមុន។
តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០១៥នេះ គឺជាព្រឹត្តិការណ៍លើកទី៣ ហើយដែលមានបវរេកញ្ញាជប៉ុនមកជួយសំអាតខេត្តកែប។ ការបង្កើតព្រឹត្តការណ៍នេះឡើងក្នុងគោលបំណងចង់ឱ្យខេត្តកែបមានភាពស្រស់បំព្រង គ្មានសំរាម ហើយមួយវិញទៀតដាស់ស្មារតីដ់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងប្រទេសកម្ពុជាស្រលាញ់បរិស្ថានទាំងអស់គ្នា និង ធ្វើទីក្រុងរបស់យើងគ្មានសំរាម។ 





        លោកតា កែន សត្ថា បានបញ្ជាក់ទៀតថាខេត្ដកែបគឺជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ ហើយមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំគឺមានទាំងភ្ញៀវជាតិ និង អន្ដរជាតិដែលមកទស្សនាខេត្តកែប។ ទាំងនេះគឺដោយសារខេត្ដកែបរបស់យើងគឹគ្មានសំរាម មានអនាម័យល្អ និងមានខ្យល់អាកាសបរិសុទ្ធគ្រប់រដូវកាល ហេតុដូចនេះហើយយើងគួរតែជួយថែរក្សាបរិស្ថានទាំងអស់ ដើម្បីធ្វើឱ្យប្រទេសរបស់កាន់តែមានរីកចម្រើនទៅមុខទៀត គឺពួកយើងទាំងអស់គ្នាជួយសំអាត បរិស្ថាន និង ទីក្រុងកែប ឱ្យកាន់តែរីកចម្រើនរហូត។

         

1 comments:

  1. Hi dear all your Khmer text has got so many wrong wording please correct.

    ReplyDelete