កាលពីម្សិលមិញថ្ងៃទី ២៧ ខែ វិចិ្ឆកា ឆ្នាំ ២០១៥ ។ លោកឱពុក លី សំណាង ដែលជាអធិកាធំនៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានធ្វើការទំនាក់ទំនងជាមួយអ្នកការសែតជនជាតិអេស្បាញដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានជំនាន់ទី៤ ឆ្នាំទី២ ដើម្បទទួលបទពិសោធន៍ពីលោក Ricardo Perez-Solero ។
លោក Ricardo Perez-Solero បានធ្វើនែនាំអំពីបទពិសោធន៍ជាច្រើនដែលលោកបានឆ្លងកាត់ ហើយលោកក៏បាននែនាំអំពីស្ថាប័នពត៌មានធ្វើការរបស់លោក គឺមានឈ្មោះថា ស្ថាប័នពត៌មានAgency EFE ដែលជាស្ថាប័នដែលល្បីនៅប្រទេសអេស្បាញ។ មិនតែប៉ុណ្ណោះលោកក៏បានប្រាប់អំពីបទពិសោធន៍ជាច្រើនដែលទាក់ទងនិងសារពត៌មាន ការទទួលពត៌មាន ការទិញពត៌មានមកផ្សព្វផ្សាយ នៅក្នុងស្ថាប័នរបស់លោក។ ហើយលោកក៏បានបង្ហាញអំពីការសប្បាយរីករាយចំពោះនិស្សិតផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន ។
ជាទីបញ្ចប់លោកឱពុក លី សំណាង ក៏បានឱ្យនិស្សិតទាំងអស់ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានថតរូបជុំគ្នាដើម្បីទុកជាអនុស្សារីយ៍ផងដែរ។







0 comments:
Post a Comment