ភ្នំពេញៈ កាលពីម្សិលមិញលោក Tran Dai Quang ប្រធានាធិបតីវៀតណាមថ្មី បានមកដល់កម្ពុជាកាលពីល្ងាចថ្ងៃអង្គារ ហើយបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និង បានសម្ដែងការគួរសមជាមនឹងប្រមុខនីតិប្រតិបត្តិ ហើយនិងមេដឹកនាំនីតិប្បញ្ញត្តិរបស់កម្ពុជាក្នុងគោលបំណងមានគោលដៅជំរុញកិច្ចសហប្រតិបត្តការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោក Tran Dai Quang មកទស្សនៈកិច្ចប្រទេសកម្ពុជាចាប់ថ្ងៃអង្គារ
ដល់ថ្ងៃព្រហស្បតិ៍ ដើម្បីទស្សនៈកិច្ចជាផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា ដើម្បីចងសម្ព័ន្ធមិត្តភាពឲ្យកាន់តែល្អប្រសើរឡើង។
កាលពីល្ងាចថ្ងៃអង្គារទី១៤ ខែមិថុនា
ឆ្នាំ ២០១៦ លោក Tran Dai Quang
បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង
សំរិន ប្រធានរដ្ឋសភា និងប្រមុខដឹកនាំ លោក ហ៊ុន សែន
ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាជាងនេះទៅទៀតលោក៏បានចូលបង្គំថ្វាយព្រះសម្ដេចព្រះសង្ឈរាជ
ទេព វង្ស ហើយនិងសម្ដេចសង្ឈ ប៊ូ គ្រី ផងដែរ។
បើតាមសំដីរបស់លោក លោក អ៊ាង សុផល្លែត
អ្នកនាំពាក្យផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីបាននិយាយាប្រាប់ដល់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំបិទទ្វារបានបញ្ចប់
លោក Gai Quang បានសម្តែងការកោតសរសើរចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរដែលបានអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយដំណើរការទៅជោគជ័យ
ទាំងគណបក្សនយោបាយ និងរដ្ឋាភិបាលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោកនាយកមន្រ្ដីរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា
បានធ្វើការបញ្ជាក់ ចំពោះការស្នើរសុំរបស់លោក Tran Dai Quang ផងដែរ
ដោយប្រើប្រាស់កិច្ចសហប្រតិបត្តិការទឹកតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ
និងលទ្ធភាពប្រើប្រាស់សេវាថែទាំសុខភាពតម្លៃថោកក្នុងប្រទេសវៀតណាម។
ទន្ទឹមគ្នានេះផងដែរលោក កែវ
ពិសិដ្ឋ ជាប្រធានខុទ្ទកាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាបានផ្ដល់ព័ត៌ដល់អ្នកកាសែតក្រោយពីកិច្ចប្រជុំបិទទ្វារបញ្ចប់លោក
Tran
Dai Quang បានមកធ្វើទស្សនកិច្ចលើកដំបូងនៅកម្ពុជា
ហើយបានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងល្អរលូនរវាងគណបក្សនយោបាយ
និងរវាងរដ្ឋាភិបាល។
លោក កែវ ពិសិដ្ឋ បានលើកឡើងថា៖ លោក
Tran
Dai Quang បានសង្កត់ធ្ងន់ប្រាប់ លោក ហេង សំរិន ថាប្រទេសវៀតណាម
និងប្រទេសកម្ពុជានឹងបន្តរក្សាភាពជិតស្និតជាមិត្តជិតខាងល្អ
និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមទាំងការលើកកម្ពស់ការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចនៅថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិផងដែរ។
គួរបញ្ជាក់ឈ្មោះរបស់ មេដឹកនាំនីតិប្បញ្ញត្តិរបស់កម្ពុជា ផងព្រោះអ្នកអានអត់ស្គាល់...
ReplyDeleteThis comment has been removed by the author.
ReplyDeleteសូមបង្ហាញប្រភពរូបភាពផងបង
ReplyDeleteអក្សរតូចបន្តិច
ReplyDeleteI don´t think this is properly an international news. This is a national news of the visit of a head of state of another country. You can write the name of the political leader in Khmer too, because you are writing this article for Cambodian people. Score: 6.0
ReplyDelete