កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៦ សាលាបច្ចេកទេសដុន បូស្កូ ខេត្តកែបបានប្រារព្ធកម្មវិធីបុណ្យកីឡាពណ៌លើកទី៥ ដែលមានការដឹកនាំធំដោយលោក ឪពុក លី សំណាង និង លោក ពៅតុលា ហើយនិងលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។
កម្មវិធីនេះបានចាប់ផ្ដើមតាំងពីម៉ោង ៦ៈ៣០នាទីព្រឹករហូតដល់ម៉ោង ៥ៈ៣០នាទីល្ងាចទើបបញ្ចប់ ហើយកម្មវិធីនេះផងដែរគឺមានចំនួន ៤ ពណ៌គឺ ពណ៌លឿង ក្រហម ខៀវ និង ពណ៌ស៊ីជម្ពូ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងធំ ដើម្បីរំលឹកខួបរបស់លោក ឪពុក បូស្កូ គំរប ២០០១ ឆ្នាំ ហើយចង់ឱ្យកូនរបស់លោកពុក បានសប្បាយរីករាយក្នុងបុណ្យកីឡាពណ៌ ប៉ុន្ដែតែប៉ុណ្ណោះធ្វើឱ្យសិស្សនិស្សិតទាំងអស់កាន់មានភាពស្និតស្នាលជាមួយគ្នាកាន់តែខ្លាំង។
ជាចុងក្រោយនៃបុណ្យកីឡាពណ៌ក្នុងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប លោកគ្រូដែលគ្រប់គ្រងខាងកីឡាពណ៌គឺលោកគ្រូ រ៉ា ម៉ាប់ ក៏បានប្រកាស់លទ្ធផលនៃការប្រកួតកីឡាទៅតាមពណ៌នីមួយៗឱ្យសិស្សនិស្សិតបានដឹងទាំងអស់គ្នា ដែលមានលេខរៀងចាប់ពីលេខ ១ ដល់ ៤ រួមមាន៖ ១ បានទៅពណ៌ ក្រហម ២ ពណ៌ខៀវ ៣ ពណ៌ស៊ីជម្ពូ និង ៤ បានទៅពណ៌លឿង។។
0 comments:
Post a Comment